Messi បន្ត​កុងត្រា​ថ្មី​ឬ​អត់ ស៊ីសង​ចាំ​អុត​មើល​អ្នក​ឡើង​កាន់​តំណែង​ប្រធាន​ក្លឹប​ថ្មី​សិន

Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​មិន​តក់ក្រហល់​ក្នុង​ការ​សម្រេចចិត្ត​រឿង​បន្ត​កុងត្រា​ថ្មី​ឬ​ចាកចេញ​អ្វី​នោះ​ទេ ពោល​គឺ​ស៊ីសង​ចាំ​អុត​មើល​អ្នក​ត្រូវ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ក្លឹប​ថ្មី​សិន។

បច្ចុប្បន្ន​ក្លឹប​ Barcelona កំពុង​ទំនេរ​កៅអី​ប្រធាន​ក្លឹប បន្ទាប់​ពី​អតីត​ប្រធាន​ក្លឹប​ចាស់​លោក Josep Maria Bartomeu បាន​ប្រកាស​លាលែង​ពី​តំណែង​កាល​ពី​ខែ​តុលា​កន្លង​ទៅ។

តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា ម្ចាស់​ពាន Ballon d’Or ៦ សម័យ​កាល នឹង​មិន​ទាន់​គិតគូរ​ដល់​អនាគត​របស់​ខ្លួន​នោះ​ទេ ពោល​រង់ចាំ​ដល់​ប្រធាន​ក្លឹប​ថ្មី​ចូល​កាន់​តំណែង​សិន ហើយ​ចង់​ដឹង​ឲ្យ​ច្បាស់​ពី​គោលនយោបាយ​ថ្មី​របស់​ក្លឹប មុន​លោក​សម្រេច​ចិត្ត​លើ​រឿង​ដ៏​សំខាន់​នេះ។

បញ្ជាក់​ថា កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ គឺ​សល់​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ប្រសិន​ណា​លោក​បន្ត​កុងត្រា​ថ្មី​ទៀត​នោះ មាន​ន័យ​ថា​លោក​ប្រហែល​សម្រេច​ចូល​និវត្ត​នៅ Camp Nou ហើយ តែ​ប្រសិន​ចាកចេញ​ជម្រើស​ទៅ Man City ​គឺ​មាន​ភាគរយ​ខ្ពស់​បំផុត៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT