Real Madrid ដែលរងបរាជ័យយ៉ាងដំណំក្រោមលទ្ធផល ៤-១ ទល់ក្លឹប Valencia កាលពីថ្ងៃមុន មកទល់ពេលនេះមតិចម្រូងចម្រាសនៅតែបន្តកើតមានមិនទាន់ចប់នៅឡើយ។
មានការរិះគន់ជាច្រើនទៅលើក្លឹប Real Madrid ដែលបង្ហាញទម្រង់លេងមិនល្អ ហើយក្នុងចំណោមកីឡាករទាំងអស់ គឺ Raphael Varane ជាអ្នករងគ្រាប់ច្រើនជាងគេ។ យ៉ាងណាក្តីតាមការយល់ឃើញរបស់អ្នកចាត់ការក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានចេញមុខមកការពារកូនក្រុមរបស់ខ្លួន ដោយថាមិនអាចទម្លាក់មកលើគេតែម្នាក់នោះទេ។
ប្រាប់មុនដល់ការប្រកួតមិត្តភាពរវាងបារាំងនិងហ្វាំងឡង់ លោក Deschamps មានប្រសាសន៍ថា៖ “ក្រុមរបស់គេចាញ់ តែគេក៏មិនសមទទួលខុសត្រូវតែម្នាក់ឯងដែរ ដោយខ្ញុំវាយតម្លៃកីឡាករគឺមើលលើការលេងលើសពីមួយប្រកួត មិនមែនវាយតម្លៃគេត្រឹមការលេងមិនល្អមួយប្រកួតអ៊ីចឹងទេ”៕
ប្រភព៖ BeSoccer

