Juventus ​ចង់​លក់ Ronaldo ​ក្រោយ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​

​ក្រុម​ Juventus ​ទំនង​ជា​ត្រូវ​លក់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្រោយ​ពី​ក្លឹប​ជួប​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​តែ​មេរោគ​កូវីដ​១៩។

​កីឡាករ​វ័យ​៣៥​ឆ្នាំ​ខាង​លើ​នេះ បាន​ចូល​រួម​ជាមួយ​ក្រុម Juventus ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ​ផ្ទេរ​ពី​ក្រុម Real Madrid ​មក​ក្នុង​តម្លៃ​ខ្លួន​ជិត​១០០​លាន​ផោន។ Ronaldo ​ទទួល​បាន​តម្លៃ​ពលកម្ម​ប្រមាណ​ជា​២៨​លាន​ផោន​ក្នុង​១​ឆ្នាំ​ពី​ក្រុម Juventus ​ដែល​ជា​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​ក្លឹប​នេះ​។

ប្រភព​នៅ​អ៊ីតាលី​បាន​បង្ហើប​ថា​បច្ចុប្បន្ន​នេះ Juventus ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ខ្លាំង ​ជា​ពិសេស​លើ​ប្រាក់​ឈ្នួល​កីឡាករ​តែ​ម្ដង។ ​ហេតុដូច្នេះ​ហើយ ទើប​បាន​ជា​ពួកគេ​ចង់​លក់​ចេញ​កីឡាករ​មួយ​ចំនួន ​ក្នុង​នោះ​ក៏​មាន Ronaldo ​ម្នាក់​ផង​ដែរ។ ​ដោយ​ក្នុង​នោះ ​ក្រុម PSG ​ទំនង​ជា​ក្លឹប​អាច​យក​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ទៅ​បាន​ជាង​គេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT