Neymar ​បញ្ជាក់​ថា​លែង​ចង់​ចាកចេញ​ពី PSG ​ទៀត​ហើយ

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​រូបគេ​ចង់​បន្ដ​កុងត្រា​ថ្មី​នៅ​ក្រុម PSG ​ទៀត ​ដោយ​លែង​ចង់​ចាកចេញ​ទៅ​ក្រៅ​ទៀត​ហើយ។

​PSG កំពុង​ឈរ​នៅ​កំពូល​តារាង Ligue1 ​វិញ​ហើយ ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ។ ​ដោយ​ឡែក​នៅ​ពេល​នេះ Neymar ​កីឡាករ​សំខាន់​ក្នុង​ក្រុម​បាន​រង​របួស​ផង​ដែរ ​មិន​អាច​ជួយ​ក្រុម​បាន​ទេ។ ​អំឡុង​ពេល​សម្រាក​ព្យាបាល​របួស​នេះ ​អតីត​កីឡាករ Barcelona ​រូប​នេះ ​បាន​បង្ហើប​ពី​គម្រោង​ចង់​បន្ដ​កុងត្រា​នៅ​បារាំង​ថែម​ទៀត។ ដោយ​កុងត្រា​ថ្មី​នោះ រូបគេ​សុំ​ត្រឹម​ប្រាក់​ឈ្នួល​រក្សា​ដដែល​ប៉ុណ្ណោះ គឺ​៦០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។​

រំលឹក​ថា Neymar ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម PSG ​ដល់​ឆ្នាំ​២០២២​ទៀត។ ​កាល​ពី​រដូវ​កាល​ដោះដូរ​កន្លង​ទៅ ​មាន​ដំណឹង​ជា​ច្រើន​ថា​រូបគេ​ព្យាយាម​ចង់​ចាកចេញ​ទៅ​លេង​ឱ្យ​ក្រុម Barcelona ​វិញ ​ប៉ុន្តែ​ចុង​ក្រោយ​ក៏​មិន​អាច​ទៅ​បាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT