ផ្លូវការ Fati ​នឹង​អវត្តមាន​៤​ខែ​ដោយសារ​របួស​ជង្គង់​

​ក្លឹប​ FC Barcelona ​បាន​ប្រកាស​ថា​ខ្សែ​ប្រយុទ្ធ​ Ansu Fati ​នឹង​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​៤​ខែ​ឯ​ណោះ ​ដោយសារ​តែ​រង​របួស​ជង្គង់​កាល​ពី​ប្រកួត​កន្លង​ទៅ​នេះ​។

ក្រុម Barcelona ​ចុង​សប្ដាហ៍​កន្លង​ទៅ ​បាន​យក​ឈ្នះ​លើ​ក្រុម Real Betis ​ក្នុង​លទ្ធផល ៥-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga។ ​ក្នុង​ការ​ប្រកួត Fati ​នេះ ​បាន​រង​របួស​នឹង​ត្រូវ​ប្ដូរ​ចេញ​នៅ​តង់​ទី​១ ​ហើយ​ក្រោយ​ពី​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​ទៅ​ឃើញ​ថា​រូបគេ ​មាន​បញ្ហា​របួស​ជង្កង់​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ដល់​៤​ខែ​ឯ​ណោះ។

យុវជន​វ័យ​១៨​ឆ្នាំ​ខាង​លើ​នេះ លេង​ឱ្យ​ក្រុម Barcelona ​បាន​១០​ប្រកួត ​និង​រក​បាន​៥​គ្រាប់​ផង​ដែរ។ ​រូបគេ​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ដំបូង​មួយ​សម្រាប់​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​ទៅ​ហើយ ​ត្រឹម​វ័យ​១៨​នេះ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT