Inter Milan ដាក់​គោលដៅ​ចង់​នាំ​យក​ប្រុស​ម៉ៅ Kante ចេញ​ពី​ក្លឹប Chelsea

ខ្សែ​បម្រើ​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ N’Golo Kante កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប Inter Milan ដែល​ដឹកនាំ​ដោយ​គ្រូ​ចាស់ Antonio Conte។

បុរស​សញ្ជាតិ​បារាំង​ផ្សាភ្ជាប់​ក្នុង​ចចាមអារ៉ាម​ជុំវិញ​ការ​ផ្ទេរ​ចេញ​ទៅ​ទឹកដី San Siro ច្រើន​លើក​មក​ហើយ តែ​ដោយសារ​ការ​ចរចា​មិន​សម្រេច​និង​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​ផុត​កំណត់ រុញ​ឲ្យ​ Kante បន្ត​ឈរ​ជើង​នៅ Stamford Bridge មក​ទល់​បច្ចុប្បន្ន។

យ៉ាងណាមិញ​តាម​សារព័ត៌មាន Canal+ ចុះ​ផ្សាយ​ថា Inter កំពុង​សម្លឹង​ចង់​នាំ​យក​កីឡាករ​វ័យ ២៩ ឆ្នាំ​ខាង​លើ​ត្រឹម​រដូវ​ក្តៅ​ឆ្នាំ ២០២១ ខាង​មុខ​នេះ ស្រប​ពេល​ដែល​កុងត្រា​របស់​គេ​មាន​សុពលភាព​ផុត​កំណត់​នៅ​ឆ្នាំ ២០២៣ ឯ ណោះ។ ក្រៅ​ពី Inter ក៏​មាន​ក្លឹប Real Madrid មួយ​ផ្សេង​ទៀត​ដែល​ចង់​បាន Kante ដូច​គ្នា៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT