Zidane ទទួល​ស្គាល់​ថា Real Madrid កំពុង​ចុះ​ខ្សោយ​រឿង​នេះ​មែន

ក្លឹប Real Madrid បាន​ទទួល​រង​បរាជ័យ​ក្រោម​លទ្ធផល ៤-១ ទល់​ក្លឹប Valencia កាល​ពី​យប់​មិញ ​ហើយ​ក្រោយ​ចប់​ការ​ប្រកួត​អ្នកចាត់ការ​លោក Zinedine Zidane គ្មាន​លេស​អ្វី​នោះ​ទេ ដោយ​ព្រម​ទទួល​ស្គាល់​ថា​ក្លឹប​របស់​ខ្លួនសក្តិសម​នឹង​ទទួល​បាន​លទ្ធផល​នេះ។

ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​បារាំង​និយាយ៖ “គ្រប់​យ៉ាង​ដែល​វា​កើត​មក​លើ​យើង​គឺ​សក្តិសម​ហើយ ព្រោះ​ពិត​ជា​ពិបាក​នឹង​យល់​ការ​លេង​របស់​យើង​ខ្លាំង​ណាស់ ដោយ​ខ្ញុំ​គិត​ថា Valencia មិន​ជា​ល្អ​ជាង​យើង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​ជា​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​រឿង​នេះ​ដែរ ហើយ​ខ្ញុំ​នឹង​រក​ដំណោះស្រាយ”។

លោក​បន្ត៖ “គ្មាន​លេស​អ្វី​នោះ​ទេ ដោយ​ពិត​ណាស់​ប្រព័ន្ធ​ការពារ​ខាង​ក្រោយ​របស់​យើង​គឺ​មិន​ខ្លាច​ដូច​ពី​មុន​ទៀត​នោះ​ទេ”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT