(វីដេអូ) Man City ចែក​ ១ ពិន្ទុ​ឲ្យ​ Liverpool ​បន្ថែម​ក្តី​សង្ឃឹម​ឲ្យ​ក្រុម Leicester នៅ​កំពូល​តារាង

ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp កាល​ពី​យប់​មិញ ​ក្រោម​លទ្ធផល ១-១។ ការ​ទទួល​បាន​ ១ ពិន្ទុ​រុញ​ឲ្យ​ហង្ស​ធ្លាក់​មក​លេខ​ ៣ បណ្តោះ​អាសន្ន ស្រប​ពេល​ដែល​មេឃ​ខៀវ​ឈរ​នៅ​លេខ ១០។

ក្រុម​ខាង​លើ​ទាំង​ពីរ​មាន​ឱកាស​វាយ​សម្រុក​គ្នា​គួរ​សម ប៉ុន្តែ​ការ​ស៊ុត​ចំ​គោលដៅ​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ ដោយ​គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី ១៣ តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​នាំ​មុខ​បើក​មុន មុន​ត្រូវ​បាន Gabriel Jesus តាម​ស្មើ​នៅ​នាទី ៣១ ហើយ​រក្សា​លទ្ធផល​ដល់​បញ្ចប់​តង់​ទី​ពីរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

នៅ​ប្រកួត​បន្ទាប់ Liverpool នឹង​ត្រូវ​ប៉ះ​ក្រុម​កំពូល​តារាង Leicester City ដែល​នាំ​មុខ​ខ្លួន ១ ពិន្ទុ មុន​ត្រូវ​បើក​ទ្វារ​ស្វាគមន៍ Atalanta សម្រាប់​ជើង​ទី ២ នៅ UCL។ រី​ឯ City ត្រូវ​ប៉ះ​ក្រុម​ខ្លាំង Spurs មុន​ហោះ​ទៅ​ជួប Olympiacos នៅ​ទឹកដី​ប្រទេស​ក្រិក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT