Arsenal ​នឹង​​ប្ដូរ​ពី​ Puma ​មក​ប្រើ​ផលិត​ផល​ Adidas ​វិញ ​នៅ​រដូវ​កាល​ក្រោយ

នៅ​រដូវ​កាល​ក្រោយ​នេះ  ក្លឹប Arsenal ​នឹង​ផ្លាស់​ប្ដូរ​ក្រុមហ៊ុន​ផលិត​សំលៀក​បំពាក់​របស់​ខ្លួន​ពី Puma ​ទៅ​ប្រើ adidas ​វិញ ​ក្រោយ​ពី​ចរចា​តម្លៃ​កុងត្រា​ត្រូវ​គ្នា។

Puma ​បាន​ចុះ​កុងត្រា​ផលិត​សំលៀក​បំពាក់​ឱ្យ​ក្រុម Arsenal ​រយៈ​ពេល​៥​ឆ្នាំ ​ដោយ​ក្នុង​១​ឆ្នាំ​ពួកគេ​ផ្ដល់​ប្រាក់​ឱ្យ​កាំភ្លើង​ធំ​៣០​លាន​ផោន។ កុងត្រា​នេះ​ដែរ ​នឹង​ផុត​សុពលភាព​នៅ​ត្រឹម​រដូវ​កាល​នេះ​ហើយ ដូច្នេះ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ​ក្លឹប Arsenal ​នឹង​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​ផលិត​ផល​របស់​ក្រុមហ៊ុន adidas ​វិញ ​ព្រោះ​ពួកគេ​បាន​ចុះ​កុងត្រា​គ្នា​រួច​ទៅ​ហើយ។ កុងត្រា​ជាមួយ adidas ​នេះ​ដែរ គឺ​មាន​រយៈ​ពេល​៥​ឆ្នាំ​ដែរ ប៉ុន្តែ​នឹង​ទទួល​បាន​ប្រាក់​៦០​លាន​ផោន​ឯ​ណោះ ​ក្នុង​១​ឆ្នាំ ពោល​គឺ​លើស puma ​។

ការ​ទទួល​បាន​ប្រាក់​ពី adidas ​ច្រើន​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ Arsenal ​មាន​កញ្ចប់​ទឹក​ប្រាក់​សម្រាប់​ទិញ​ដូរ​កីឡាករ​ច្រើន​លើស​ឆ្នាំ​មុន​ៗ​ជាក់​ជា​មិន​ខាន។ តួ​យ៉ាង​នៅ​រដូវ​កាល​នេះ លោក ​Unai Emery ​មាន​លុយ​ត្រឹម​តែ​៧០​លាន​ផោន​ប៉ុណ្ណោះ ​សម្រាប់​ទិញ​ដូរ​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី៕ប្រភព៖ DailyMail

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT