Kane ​ថា Spurs ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ឈ្នះ​ពាន​

​Harry Kane ​ប្រធាន​ក្រុម Spurs ​បាន​អះអាង​ថា​សមាជិក​របស់​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​នា​រដូវ​កាល​នេះ ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ English Premier League ​។

​ក្រុម Spurs ​នឹង​ប៉ះ​ក្រុម West Brom ​នៅ​ម៉ោង​៧​ល្ងាច​នេះ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៨។ ​ប្រសិន​បើ​ក្រុម​របស់​លោក Jose ​អាច​ឈ្នះ​ការ​ប្រកួត​នេះ​បាន ​នោះ​ពួកគេ​នឹង​ហក់​ឡើង​ដល់​កំពូល​តារាង​បណ្ដោះអាសន្ន​ហើយ ប៉ុន្តែ​ក៏​ត្រូវ​មើល​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៀត​របស់ Liverpool ​និង Leciester City ​ផង​ដែរ។ ជាមួយ​ទម្រង់​លេង​និង​សមាជិក​ក្រុម​ថ្មី ​ពោរពេញ​ដោយ​សមត្ថភាព​នា​រដូវ​កាល​នេះ ​ទើប​ធ្វើ​ឱ្យ​សមាជិក​ក្រុម​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​អាច​លើក​ពាន​បាន។

​Kane ​ដើរ​តួ​ជា​ប្រធាន​ក្រុម​ម្នាក់​នោះ ចេញ​មក​និយាយ​ថា​៖ “ពេល​អ្នក​មើល​មក​សមត្ថភាព​ក្រុម​របស់​ពួកយើង​ អ្នក​នឹង​អាច​និយាយ​បាន​ថា​ក្រុម​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​។ យើង​ធ្លាប់​បាន​ទៅ​កៀក​នឹង​វា​ទៅ​ហើយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​វា​នឹង​មិន​ងាយ​ស្រួល​ដូច​ការ​គិត​ឡើយ។ យើង​នឹង​សល់​ការ​ប្រកួត​ជា​ច្រើន​ទៀត ​នឹង​ពិត​ជា​ស្វិតស្វាញ​ខ្លាំង”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT