ទើប​លេង​ល្អ ​ពេល​នេះ Hazard ​នឹង​អវត្តមាន​ពី Real Madrid ​ទៀត​ហើយ​

​ក្រុម Real Madrid ​នឹង​បន្ដ​លេង​ដោយ​គ្មាន​វត្តមាន​កីឡាករ​សំខាន់​២​នាក់​គឺ Eden Hazard ​និង Casemiro ​ក្រោយ​ពី​ពួកគេ​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​។

​Hazard ​ទើប​តែ​បាន​លេង​២​ប្រកួត​មក​នេះ​ទេ ​ក្រោយ​ពី​ជា​សះស្បើយ​ពី​បញ្ហា​របួស​ជា​ច្រើន​ខែ​មក។ ​យ៉ាងណាមិញ ​ពេល​នេះ​រូបគេ​នឹង​បន្ដ​អវត្តមាន​ពី​ក្រុម​ទៀត​ហើយ ​ក្រោយ​ពី​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​នេះ។ ​ស្រប​ពេល​ក្រុម Real Madrid ​បច្ចុប្បន្ន​នេះ​ក៏​មាន​បញ្ហា​កីឡាករ​របួស​និង​ឆ្លង​មេរោគ​ច្រើន​នាក់​ផង​ដែរ។ កីឡាករ​ក្រុម​ធំ​៣​នាក់​ហើយ​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន គឺ Hazard , Casemiro ​និង Eder Militao ​។

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Valencia ​នៅ​យប់​នេះ​សម្រាប់​ពាន​រង្វាន់ La Liga ​វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT