Chelsea ​បន្ដ​លេង​ល្អ ​យក​ឈ្នះ​ Sheffield ​បាន​ក្នុង​លទ្ធផល ៤-១​

​ក្រុម​តោ​ខៀវ Chelsea ​បាន​បន្ដ​ជ័យជម្នះ​ធ្វើ​បាន​ល្អ​របស់​ខ្លួន​ទៀត ដោយ​ឈ្នះ​ក្រុម Sheffield ​ក្នុង​លទ្ធផល ៤-១ ​សម្រាប់​ការ​ប្រកួត​បាន​រង្វាន់ Premier League ​នៅ​យប់មិញ​នេះ​។

​Sheffield ​ជា​អ្នក​បើក​ការ​នាំ​មុខ​បាន​មុន​នៅ​នាទី​ទី​៩ ​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន Abraham ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​មុន​ពេល Chilwell ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ក្រុម​ភ្ញៀវ​វិញ​នៅ​នាទី​៣៤។ ​ឈាន​ដល់​តង់​ទី​២ Thiago Silva ​ក៏​បន្ដ​រក​បាន​១​គ្រាប់​ទៀត ​មុន​ពេល Werner ​ដាក់​ថែម​គ្រាប់​បាល់​ទី​៤ ដែល​ជា​គ្រាប់​បាល់​ចុង​ក្រោយ​តែ​ម្ដង។ ​ក្នុង​ការ​ប្រកួត​នេះ គេ​ឃើញ​ថា​ក្រុម Chelsea ​លេង​សហការ​គ្នា​បាន​ល្អ​ណាស់។

ជាមួយ​៣​ពិន្ទុ​ដែល​ពួកគេ​រក​បាន​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Lampard ​ឡើង​ដល់​លេខ​៣​ក្នុង​តារាង​ហើយ ​ឆ្លង​កាត់​៨​ប្រកួត ​មាន​១៥​ពិន្ទុ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT