Messi ​ស៊ុត​២​គ្រាប់ ជួយ Barcelona ​ឈ្នះ Real Betis ​៥-២​

​ខ្សែ​ប្រយុទ្ធ​ Lionel Messi ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Real Betis ​ក្នុង​លទ្ធផល ៥-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​បន្ទាប់​ពី​ធ្វើ​មិន​បាន​ល្អ​៤​ប្រកួត​មក​នេះ ​ឃើញ​ថា​នៅ​យប់មិញ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ​ហើយ។ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Real Betis ​បាន​ដល់​ទៅ​៥-២ ​ឯ​ណោះ ដោយ​តង់​ទី​១ ​រក​បាន​១​គ្រាប់ ​និង​តង់​ទី​២ ​ពេល​ដូរ Messi ​ចូល​នោះ​រក​បាន​ដល់​ទៅ​៤​គ្រាប់​បន្ថែម​ទៀត។ ​

ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ហើយ ​ក្រុម Barcelona ​បាន​ឡើង​មក​លេខ​១១​វិញ​ហើយ​ក្នុង​តារាង La Liga ​ឆ្លង​កាត់​៧​ប្រកួត​មក​នេះ ​មាន​១១​ពិន្ទុ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT