Lazio ​នឹង​អវត្តមាន​កីឡាករ​សំខាន់​៣​នាក់ ​ពេល​ប៉ះ Juventus ​

​Immobile, Lucas Leiva ​និង ​Thomas Strakosha ​នឹង​មិន​អាច​លេង​ឱ្យ Lazio ​បាន​ឡើយ​ពេល​ប៉ះ Juventus ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដោយសារ​តែ​ពួកគេ​វិជ្ជមាន​កូវីដ​១៩។

​Immobile ​ដែល​ជា​អ្នក​រក​គ្រាប់​បាល់​ចុង​ក្រោយ​ឱ្យ Lazio ​​យក​ឈ្នះ Torino ​៤-៣​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នោះ ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​ទៅ​ហើយ។ ​មិន​ត្រឹម​តែ​រូបគេ​ម្នាក់​ទេ ​មិត្ត​រួម​ក្រុម​២​នាក់​ទៀត​គឺ ​Lucas Leiva ​និង ​Thomas Strakosha ​ក៏​វិជ្ជមាន​កូវីដ​១៩​ដូច​គ្នា។ ​ពួកគេ​ទាំង​បី​នាក់​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយ Juventus ​នៅ​សប្ដាហ៍​នេះ​។

​រំលឹក​ថា​មុន​ការ​ប្រកួត​នេះ ​ក្រុម Lazio ​ទាំង​មូល​បាន​ធ្វើ​តេស្ដ​រក​មេរោគ​នៅ​ Future Diagnostica laboratory ​ហើយ​លទ្ធផល​បាន​ចេញ​មក​ថា​ពួកគេ​មិន​មាន​ឆ្លង​មេរោគ​នោះ​ទេ។ តែ​ការ​តេស្ដ​ម្ដង​ទៀត​ដែល​ធ្វើ​ឡើង​នៅ​កន្លែង​ផ្សេង​បាន​ចេញ​មក​ថា ​មាន​កីឡាករ​៣​នាក់​ឯ​ណោះ​ដែល​មាន​មេរោគ ​និង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​សិន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT