Klopp ​ថា​ប៉ះ Man City ​គឺ​ជា​ប្រកួត​ធំ​បំផុត​ក្នុង​វិស័យ​បាល់ទាត់​

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​អះអាង​ថា​ការ​ប្រកួត​ទល់​ក្រុម Manchester City ​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ការ​ប្រកួត​ប្រជែង​ធំ​បំផុត​ក្នុង​វិស័យ​បាល់ទាត់​ហើយ។

​Liverpool ​ដែល​ឡើង​កំពូល​តារាង​វិញ​កាល​ពី​សប្ដាហ៍​មុន​នោះ ​ប្រសិន​បើ​ឈ្នះ​ក្រុម Man City ​នៅ​សប្ដាហ៏​នេះ​ទៀត ​នោះ​ពួកគេ​នឹង​ដាច់​ពិន្ទុ​ក្រុម​លោក Pep ​នេះ​ដល់​ទៅ​៨​ពិន្ទុ​ហើយ​គិត​ត្រឹម​ដើម​រដូវ​កាល​នេះ។ យ៉ាង​ណាមិញ ​ការ​យក​ឈ្នះ​លើ​​ក្រុម Man City ​នោះ គឺ​មិន​មែន​ជា​រឿង​ធម្មតា​ទេ ព្រោះ​ក្រុម​ទាំង​ពីរ​មាន​កីឡាករ​លេង​បាន​ល្អ​ដូច​គ្នា។

​មុន​ការ​ប្រកួត​នេះ ​លោក Klopp ​បាន​និយាយ​ថា​៖ “វា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ​ក្នុង​ពិភព​បាល់ទាត់ ដូច្នេះ​យើង​ត្រូវ​រៀប​ចំ​ឱ្យ​បាន​ល្អ។ ​ក្រុម​ដទៃ​ទៀត​ក៏​លេង​បាន​ល្អ​ដែរ។ ប្រសិន​បើ​យើង​កំពុង​ជួប Bayern Munich ​យើង​នឹង​ត្រូវ​រៀប​ចំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត​ទៀត។ ការ​ប្រកួត​ទល់ Man City តែងតែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជក់​ចិត្ត​ជា​និច្ច ព្រោះ​កីឡាករ​ពួកគេ​នឹង​ប្រឹងប្រែង​លេង​ឱ្យ​អស់​សមត្ថភាព”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT