Koeman ​ថា Messi ​ជូន​កាល​ក៏​មាន​ពេល​លំបាក​ដូច​មនុស្ស​ធម្មតា​ដែរ​

លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​ពេល​ខ្លះ​ក៏​មាន​ពេល​វេលា​លំបាក​ដូច​មនុស្ស​គ្រប់​គ្នា​ដែរ ​មិន​ល្អ​គ្រប់​ពេល​ឡើយ។

​វីដេអូ​នៅ​ចុង​ម៉ោង​កាល​ពី​ម្សិលមិញ​នេះ ​កំពុង​តែ​ផ្ទុះ​ខ្លាំង​មែនទែន ដែល​លោក Koeman ​ក៏​បាន​ឃើញ​ដូចគ្នា។ ​ជាមួយ​បញ្ហា​នេះ ​អ្នក​ចាត់ការ​ហុល្លង់​បាន​និយាយ​ថា​មិន​មែន​ជា​បញ្ហា​ធំ​អ្វី​នោះ​ទេ ព្រោះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​ឡើយ ​ពោល​គឺ​តែងតែ​មាន​ពេល​លំបាក​ខ្លះ​ដូច​គ្នា​។

​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់។ គាត់​នៅ​មាន​សមត្ថភាព​ជា​ច្រើន​ទៀត​ហើយ​គាត់​ក៏​បាន​បង្ហាញ​វា​ផង​ដែរ។ ខ្ញុំ​ដឹង​ថា​គាត់​រក​គ្រាប់​បាល់​បាន​ដោយ​ប៉េណាល់ទី​និង​គាត់​តែងតែ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​មាន​ភាព​ផ្សេង​គ្នា។ គាត់​ជា​កីឡាករ​សម្រេច​ការ​ប្រកួត។ យើង​ចង់​ទុក​គាត់​នៅ​លើ​ទីលាន​នៅ​កន្លែង​ដែល​ធ្វើ​ឱ្យ​ដៃ​គូ​ឈឺ​ចាប់​បាន”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT