Ramos ​និង Perez ​ចាប់​ផ្ដើម​ចរចា​កុងត្រា​ថ្មី​នៅ Real Madrid ​

​ខ្សែ​ការពារ Sergio Ramos ​និង​ប្រធាន​ក្លឹប Florentino Perez ​បាន​ចាប់​ផ្ដើម​ចរចា​កុងត្រា​ថ្មី​ទៀត​ហើយ ​ក្រោយ​ពី​មើល​ឃើញ​ថា​ប្រធាន​ក្រុម​រូប​នេះ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។

​កុងត្រា​របស់ Ramos ​នឹង​អស់​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ ​ប៉ុន្តែ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​កំពុង​បង្ហាញ​សមត្ថភាព​ថា​រូបគេ​អាច​នៅ​បន្ដ​ជាមួយ​ក្រុម Real Madrid ​ទៀត។ ​ទាំង​សមាជិក​ក្នុង​ក្រុម ​និង​លោក Zidane ​អ្នក​ចាត់ការ​ក្រុម សុទ្ធ​តែ​មាន​បំណង​ចង់​ឱ្យ Ramos ​បន្ដ​កុងត្រា​ទៀត ព្រោះ​រូបគេ​ជា​អ្នក​ដឹក​នាំ​យ៉ាង​ល្អ​ក្នុង​ទីលាន។

​កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​មាន​បំណង​ត​កុងត្រា​ដល់​ទៅ​៤​ឆ្នាំ​ទៀត​ឯ​ណោះ ​ពោល​គឺ​កុងត្រា​នេះ​នឹង​អាច​ឱ្យ​រូបគេ​ចូល​និវត្តន៍​នៅ​ក្លឹប Real Madrid ​នេះ​តែ​ម្ដង។ ​ដោយសារ​តែ​ការ​ចង់​បាន​កុងត្រា​វែង​នេះ​ហើយ ទើប​បាន​ជា​ការ​ចរចា​កុងត្រា​ថ្មី​ត្រូវ​ការ​ពេល​បន្ថែម​ទៀត។ លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​មាន​ទំនុក​ចិត្ត​មិន​យូរ​ទៀត​ទេ ​នឹង​មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​មិន​ខាន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT