កីឡាករ PSG របួស​គរ​ជើង​គ្នា ខណៈ​ត្រូវ​ជួប​ក្រុម​ខ្លាំង​លេខ​បី Rennes នៅ​ចុង​សប្តាហ៍​នេះ

ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​តតាំង​ក្លឹប Rennes ​នា​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត​រវាង​ក្រុម​លេខ ១ និង​លេខ​ ៣ នៅ Ligue 1 យើង​ធ្វើ​ការ​បង្ហាញ​ពី​ស្ថានភាព​កីឡាករ​រវាង​ក្រុម​ទាំង​ពីរ និង​ទស្សន៍ទាយ​លទ្ធផល​ដែល​ព្យាករណ៍​ទុក​ពី​គេហទំព័រ Sportskeeda។

សម្រាប់ PSG ត្បិត​បើ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​លេង​បាន​ល្អ​នៅ​ការ​លេង​ក្នុង​លីគ ប៉ុន្តែ​សមាសភាព​កីឡាករ​ជា​ច្រើន​បាន​រង​របួស​ដូច​ជា Julian Draxler, Marco Verratti, Neymar, Mauro Icardi, Juan Bernat និង Alexandre Letellier ដែល​ញាំង​ឲ្យ​ការ​ប្រកួត​របស់​ពួក​គេ​នៅ​តំបន់​ខាង​លើ​អាច​ជា​នឹង​រង​បញ្ហា​បន្តិចបន្តួច។

ក្លឹប​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​សរុប ៧៣ លើក ខាង PSG ឈ្នះ ៣៧ លើក ស្មើ ១៧ លើក និង​ចាញ់ ១៩ លើក។ បើ​ទោះ​បី​ជា​ស្ថិតិ​កន្លង​មក​ឃើញ​ថា PSG មាន​ប្រៀប​ជាង​ក្តី តែ​តាម​ស្ថានភាព​កីឡាករ​ពេល​នេះ​គេ​ព្យាករណ៍​ថា​ក្រុម​ទាំង​ពីរ​នឹង​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ២-២ ប៉ុណ្ណោះ។

ជម្រើស ១១ រូប​ដែល​អាច​ប្រើប្រាស់​រវាង​ក្រុម​ទាំង​ពីរ​បង្ហាញ​ដូច​ខាង​ក្រោម៖

PSG (4-3-3) Keylor Navas; Alessandro Florenzi, Marquinhos, Presnel Kimpembe, Mitchel Bakker; Idrissa Gueye, Ander Herrera, Leandro Paredes; Angel Di Maria, Moise Kean, Kylian Mbappe

Rennes (4-3-3) Alfred Gomis; Dalbert Henrique, Nayef Aguerd, Damien Da Silva, Hamari Traore; Clement Grenier, Eduardo Camavinga, Steven Nzonzi; Martin Terrier, Serhou Guirassy, Jeremy Doku

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT