អ្នក​ផ្តល់​មេរៀន​បរាជ័យ​ឲ្យ AC Milan ​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៅ​ពាន​អឺរ៉ុប

AC Milan បាន​បរាជ័យ​ក្រោម​លទ្ធផល​ ៣-០ ក្រោម​ថ្វី​ជើង​របស់ Lille ដែល​ជា​ការ​សម្រេច​គ្រាប់​បាល់​ពី​សំណាក់​កីឡាករ Yusuf Yazici ៣ គ្រាប់​ម្នាក់​ឯង។

ការ​រក​បាន​គ្រាប់​បាល់​នេះ​បាន​រុញ​ឲ្យ​ឈ្មោះ​កីឡាករ​សញ្ជាតិ​ទួរគី បាន​ជាប់​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ នាម​ជា​កីឡាករ​ទី ១ មួយ​នៅ​ព្រឹត្តិការណ៍​ពាន​រង្វាន់​អឺរ៉ុប​របស់ UEFA ដែល​អាច​រក​បាន Hat-Trick ចំនួន ២ លើក ក្រៅ​ដី នៅ​រដូវ​កាល​ទោល។

បញ្ជាក់​ថា កាល​ពី​ប្រកួត​ជុំ​ទី ១ កាល​ប៉ះ Sparta Prague ក៏​គេ​រក​បាន Hat-Trick ដែរ ជាមួយ​ជ័យជម្នះ ១-៤ ទៅ​លើ​ម្ចាស់ដី។ បែប​នេះ​គិត​ត្រឹម ៣ ជុំ​ដំបូង​គេ​រក​បាន ៦ គ្រាប់​ហើយ ក៏​នាំ​មុខ​តំណែង Top Scorer ប្រចាំ UEL រដូវ​កាល ២០២០/២១ ផង​ដែរ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT