(វីដេអូ) ប្តូរ​ចូល​បាន​ ១៥ វិនាទី Son កាត់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​យក​ឈ្នះ​នៅ UEL

Tottenham Hotspur ​យក​បាន​ ៣ ពិន្ទុ​ក្នុង​ពូល J ក្រោយ​ពី​យក​ឈ្នះ ៣-១ ទៅ​លើ​ម្ចាស់ផ្ទះ Ludogorets ហើយ​គិត​ត្រឹម​ជុំ​ទី ៣ នៅ​វគ្គ​ចែក​ពូល Europa League ក្រោម​ដឹកនាំ​ដោយ​លោក Jose Mourinho កំពុង​មាន ​៦ ពិន្ទុ​ឈរ​លេខ ១ (នាំ​មុខ​គ្រាប់​បាល់​ចំណេញ)។

ជោគជ័យ​នៅ​ប្រកួត​ដ៏​សំខាន់​នេះ ក៏​ជា​ចំណែក​ចូលរួម​យ៉ាង​សំខាន់​ពី​ដៃ​គូ​ប្រយុទ្ធ​ Heung Min-Son និង Harry Kane។ នៅ​នៅ​នាទី​ទី ១៣ Spurs មាន​ឱកាស​នាំ​មុខ​មុន តាម​រយៈ​ការ​សម្រេច​ទី​ពី Kane ហើយ​រំលង​ ២០ នាទី​បន្ទាប់ Lucas Moura ដែល​ជា​អ្នក Assist គ្រាប់​បាល់​ទី​មួយ​ក៏​រក​បាន​គ្រាប់​បាល់​បន្ថែម។

រហូត​បន្ត​ដល់​តង់​ទី​ពីរ នៅ​នាទី ៥០ កីឡាករ​គូ​ប្រជែង Claudio Keseru តាម​បាន ១ គ្រាប់​ឲ្យ​ម្ចាស់ផ្ទះ តែ​បាន​ជាង ១២ នាទី ស្រាប់​តែ Son ដែល​ទើប​ប្តូរ​ចូល​បាន ១៥ វិនាទី កាត់​បាល់ Assist ​យ៉ាង​ស្អាត​ឲ្យ Lo Celso បន្ថែម​គ្រាប់​បាល់​ទី ៣ រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/ON6U5nnf7rY

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT