ក្រុមតោខៀវ Chelsea ទៅដាក់សម្ពាធលើ Spurs ខណៈលោក Wenger ទៅ Old Trafford ជាលើកចុងក្រោយ

ក្រុមម្ចាស់ជើងឯកធ្លាក់ពីតំណែង Chelsea នឹងសម្លឹងរកការដាក់សម្ពាធលើក្រុម Tottenham Hotspur ខណៈដែលពួកគេមានបំណងក្នុងការបញ្ចប់ក្នុងរដូវកាលមួយក្នុងចំណាត់ថ្នាក់ដ៏ខ្ពស់បំផុត ស្របពេលដែលក្រុមបាតតារាងទាំង៣ របស់ក្របខ័ណ្ឌ Premier League ក៏នឹងប្រជែងដើម្បីគេចឲ្យផុតពីតំបន់កាត់ចោល។

ក្រុម Chelsea ដែលមានពោរពេញដោយការជឿជាក់ ក្រោយពីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup នោះ មិនបានបោះបង់ក្តីសង្ឃឹមនៃការតាមឲ្យទាន់ក្រុម Tottenham ក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League ឡើយ ខណៈដែលពួកគេត្រៀមធ្វើដំណើរទៅជួបក្រុម Swansea City នៅថ្ងៃសៅរ៍នេះ។

ក្រុមរបស់លោក Antonio Conte ហាក់ដូចជាមិនមានក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League កាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន ប៉ុន្តែ ការដណ្តើមបានជ័យជម្នះ ២លើកជាប់ៗគ្នា បូករួមទាំងការបរាជ័យ និងស្មើសម្រាប់ក្រុម Spurs បានធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយរបស់ពួកគេត្រឹមតែ ៥ពិន្ទុប៉ុណ្ណោះ ស្របពេលនៅសល់ការប្រកួត ៤លើកទៀត។

ស្របពេលជាមួយគ្នានេះ ការប៉ះទង្គិចរបស់លោក Arsene Wenger ជាមួយនឹងលោក Alex Ferguson បានបង្កើតឲ្យមានយុគសម័យកាលមួយក្នុងក្របខ័ណ្ឌ Premier League ហើយទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកចាត់ការទូទៅរបស់ក្រុម Manchester United លោក Jose Mourinho នាពេលបច្ចុប្បន្ន បានស្ថិតក្នុងភាពយ៉ាងជូរចត់។

ប៉ុន្តែនៅថ្ងៃអាទិត្យនេះគ្រូបង្វឹករបស់ក្រុម Arsenal រូបនេះ នឹងដឹកនាំក្រុមរបស់លោកទៅកាន់កីឡដ្ឋាន Old Trafford ជាលើកចុងក្រោយ ជាមួយនឹងពាក្យសម្តីពោរពេញដោយមិត្តភាពពីសំណាក់គ្រូបង្វឹកទាំង២។ លោក Ferguson បាននិយាយថា លោកមានអារម្មណ៍ថា មានមោទនភាពក្នុងការក្លាយជាគូប្រជែង សហការី និងជាមិត្តម្នាក់របស់លោក Wenger ក្រោយពីគ្រូបង្វឹកវ័យ ៦៨ឆ្នាំរូបនេះ បានប្រកាសថា រូបគេនឹងលាលែងពីតំណែងនៅចុងរដូវកាលនេះ។ លោក Wenger បាននិយាយនៅសប្តាហ៍នេះថា៖ «យើងជាមិត្តនឹងគ្នាពេលនេះ លោក Alex Ferguson និងខ្ញុំផ្ទាល់»៕