ការប្រកួតនៅជុំទី ៣ វគ្គចែកពូល UEFA Europa League កាលពីយប់មិញ បានបង្កើតលទ្ធផលដ៏ភ្ញាក់ផ្អើលមួយជុំវិញបរាជ័យរបស់ក្លឹប AC Milan ដែលជាក្លឹបកំពុងឡើងជើងខ្លាំងនៅតំបន់អឺរ៉ុប។

Db Milano 05/11/2020 – Europa League / Milan-Lille / foto Daniele Buffa/Image nella foto: esultanza gol Yusuf Yazc PUBLICATIONxNOTxINxITA
ក្រុមម្ចាស់ផ្ទះ AC បានចាញ់ក្រុមភ្ញៀវ Lille ក្រោមលទ្ធផល ០-៣ ដោយជាការសម្រេចទីពីសំណាក់កីឡាករ Yusuf Yazici ដែលរកបាន Hat-Trick នៅនាទី ២១, ៥៥ និង ៥៨។ ៣ ពិន្ទុដ៏សំខាន់នេះ បានរុញឲ្យឈ្មោះ AC ធ្លាក់មកលេខ ២ ក្នុងពូល H ខណៈ Lille នាំមុខ ១ ពិន្ទុនៅឈរចំណាត់ថ្នាក់កំពូល។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថា បរាជ័យនេះគឺជាការបញ្ចប់កំណត់ត្រាមិនស្គាល់ពាក្យថា “ចាញ់” (រាប់គ្រប់ការប្រកួតទាំងអស់) របស់ AC Milan ចំនួន ៣២ ប្រកួត ដែលរាប់ចាប់តាំងពីពេលចាញ់ Genoa លើកចុងក្រោយបង្អស់ ២-១ នៅថ្ងៃទី ៨ មិនា ឆ្នាំ ២០២០ ហើយបន្តស្មើនិងឈ្នះតាំងពីប្រកួតនាខែមិថុនារៀងមក៕