Boateng ​ប្រាប់ Jose ​ថា​គ្មាន​ចំណាប់​អារម្មណ៍​ទៅ​លេង​នៅ Man Utd ​ឡើយ

Jerome Boateng ​បាន​ប្រាប់​ទៅ​ក្លឹប​បិសាច​ក្រហម Manchester United ​ថា​ខ្លួន​គ្មាន​ចំណាប់​អារម្មណ៍​ទៅ​លេង​នៅ​អង់គ្លេស​ឡើយ ​បើ​ទោះ​ជា​ក្លឹប​ដាក់​សំណើ​ល្អ​យ៉ាង​ណា​ក្ដី។

ក្រុម​របស់​លោក Jose Mourinho ​បាន​ដាក់​សំណើ​ទិញ​យក​អ្នក​ចាំ​ទី​ខាង​លើ​នេះ ​ក្នុង​តម្លៃ​ខ្លួន​២២,៥​លាន​ផោន ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ ប៉ុន្តែ​ត្រូវ​បាន​ក្លឹប​បដិសេធ​ភ្លាម ​ហើយ​ក្លឹប​បិសាច​ក្រហម​ក៏​បាន​តំឡើង​តម្លៃ​ខ្លួន​គុណ​នឹង​ពីរ​សម្រាប់  ​Boateng ​រហូត​ដល់​៤៥​លាន​ផោន។ តម្លៃ​ប៉ុណ្ណឹង​ហើយ ​ក៏​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ ​នៅ​តែ​បដិសេធ​មិន​ព្រម​មក Old Trafford ​ដដែល ​ដោយ​បញ្ជាក់​ថា​រូបគេ​គ្មាន​បំណង​និង​ចាប់​អារម្មណ៍​មក​លេង​នៅ​អង់គ្លេស​ឡើយ។

ក្រោយ​ពី​ការ​បដិសេធ​នេះ​ទៅ  បិសាច​ក្រហម​កំពុង​តែ​ជួប​បញ្ហា​រឿង​ទិញ​ដូរ​កីឡាករ​ហើយ ព្រោះ​ថា​ពួកគេ​មួយ​រយៈ​មក​នេះ​មិន​ទាន់​នាំ​ចូល​កីឡាករ​ណា​បាន​ម្នាក់​ទេ។ ជា​ពិសេស​កីឡាករ​នៅ​តំបន់​ការពារ​តែ​ម្ដង ​ដែល​លោក Jose Mourinho ​ត្រូវ​ការ​ជា​ខ្លាំង​នោះ ​បែរ​ជា​មិន​ទាន់​ទិញ​ចូល​បាន​សូម្បី​តែ​ម្នាក់​នៅ​ឡើយ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT