Pirlo ​មិន​សប្បាយ​ចិត្ត​ជាមួយ Juventus ​ទោះ​ឈ្នះ​ដល់ ៤-១ ​

ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម​ Ferencvaros ​ក្នុង​លទ្ធផល ៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​សប្ដាហ៍​ទី​៣​កាល​ពី​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ​ Morata ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ​និង Dybala ​១​គ្រាប់​ទៀត​មុន​ពេល Dvali ​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ជួយ​ឱ្យ​ក្រុម Juventus ​ឈ្នះ​ក្នុង​លទ្ធផល ​៤-១។ ​ត្បិត​តែ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​នេះ​មែន ប៉ុន្តែ​បើ​តាម​សម្ដី​របស់​អ្នក​ចាត់ការ Pirlo ​មើល​ឃើញ​ថា​កូន​ក្រុម​របស់​លោក​នៅ​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា​ល្អ​នោះ​ទេ។

​លោក Pirlo ​បាន​បញ្ជាក់​ថា​លទ្ធផល​គឺ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ហើយ ប៉ុន្តែ​បើ​មើល​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម​វិញ​គឺ​នៅ​មិន​ទាន់​ល្អ​នោះ​ទេ។ ​កីឡាករ​នៅ​កំណាញ់​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​នៅ​ឡើយ។ នេះ​ជា​ចំណុច​មួយ​ដែល Juventus ​ត្រូវ​ការ​ការ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​កាន់​តែ​មុត​ស្រួច​បន្ថែម​ទៀត៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT