ទោះ​ឈ្នះ​មែន តែ Stegen ​ថា Barcelona ​ត្រូវ​ពង្រឹង​ក្រុម​បន្ថែម​ទៀត​

អ្នក​ចាំ​ទី Marc-Andre ter Stegen ​មើល​ឃើញ​ចំណុច​ត្រូវ​កែ​លម្អ​ជា​ច្រើន​ទៀត​ក្នុង​ក្រុម FC Barcelona ​បើ​ទោះ​ជា​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Dynamo Kyiv ​ក្នុង​លទ្ធផល ២-១។

​ក្រុម​អ្នក​មាន​បុណ្យ​ត្បិត​តែ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​មែន ប៉ុន្តែ​ពួកគេ​លេង​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន។ ​អ្នក​ចាំទី Stegen ​បាន​បង្គ្រោះ​បាល់​ជា​ច្រើន​គ្រាប់ ​និង​បាន​បញ្ជាក់​ថា​ក្រុម Barcelona ​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​ពង្រឹង​សមត្ថភាព​ក្រុម​ឱ្យ​ខ្លាំង​បន្ថែម​ទៀត ទើប​អាច​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន។

​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​បាន​ទទួល​រង​សម្ពាធ​ពី​ការ​សម្រុក​របស់​គេ​ច្រើន។ យើង​ត្រូវ​ប្រឹងប្រែង​បន្ដ​ទៀត​សម្រាប់​ការ​រក្សា​តំបន់​ការពារ​ឱ្យ​បាន​ល្អ ​និង​ប្រយុទ្ធ​ឱ្យ​មុត​ស្រួច​បន្តិច។ នៅ​តង់​ទី​១​យើង​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​តង់​ទី​២​វិញ ​យើង​មិន​អាច​ធ្វើ​បាន​ល្អ​នោះ​ទេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT