PSG ​និង Man Utd ​ដឹក​ដៃ​គ្នា​ចាញ់​គូ​ប្រកួត​នៅ​យប់មិញ​នេះ​

ក្រុម​បិសាច​ក្រហម Manchester United ​និង PSG ​សុទ្ធ​តែ​បាត់​បង់​៣​ពិន្ទុ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​នៃ​ពាន​រង្វាន់ UEFA Champions League ​។

ក្រុម​របស់​លោក Ole ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​Istanbul Basaksehir ​ក្នុង​លទ្ធផល ​២-១។ ​ការ​ប្រកួត​នេះ Istanbul Basaksehir ​ជា​អ្នក​នាំ​មុខ​មុន ​ក្រោយ​ពី​មាន​កំហុស​ពី​សំណាក់​ខ្សែ​ការពារ​របស់​បិសាច​ក្រហម។ ដោយ​១​គ្រាប់​តាម​ពី​ក្រោយ​នោះ ធ្វើ​បាន​ដោយ Martial ​នៅ​ចុង​តង់​ទី​១​ដែរ។

សម្រាប់ PSG ​វិញ ដោយសារ​តែ​គ្មាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ដំបូង​ដូចជា Neymar ​និង Mbappe ​ជួយ ទើប​ពួកគេ​ភ្លាត់​ចាញ់​ក្រុម​ RB Leipzig ​ក្នុង​លទ្ធផល ២-១​ដូច​គ្នា។ ​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម PSG ​ទទួល​បាន​កាត​ក្រហម​ដល់​ទៅ​២​នាក់​ឯ​ណោះ។ ​PSG ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ ទើប​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT