គ្រាប់បាល់ទាំង ៤ គ្រាប់របស់ M10 រដូវកាលនេះ ស៊ុតតែជាបាល់ប៉េណាល់ទី

Lionel Messi រក​បាន​គ្រាប់​បាល់​ប៉េណាល់ទី​ទៀត​ហើយ​កាល​ពី​យប់​មិញ ពោល ៤ គ្រាប់​នៅ​រដូវ​កាល ២០២០/២១ ​បាន​ក្លាយ​ជា​រឿង​ចម្លែក​កើត​ចេញ​ពី​បាល់​ ១១ ម៉ែត្រ​ទាំង​ស្រុង​សម្រាប់ M10។

Barcelona បាន​យក​ឈ្នះ ២-១ ទៅ​លើ​ក្រុម​ភ្ញៀវ Dynamo Kyiv ដោយ​ស៊ុត​បើក​ឆាក​នា​នាទី ៥ ដោយ​កីឡាករ Lionel Messi (បាល់​ពិន័យ ១១ ម៉ែត្រ) ហើយ​នៅ​នាទី ៦៥ នាំ​មុខ​ពីរ​គ្រាប់​ដោយ Gerard Pique មុន​ត្រូវ​បាន​កីឡាករ Viktor Tsyhankov របស់ Dynamo តាម​មួយ​គ្រាប់​សង។

ការ​យក​បាន ៣ ពិន្ទុ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman បាន​រុញ​ឲ្យ​អ្នក​មាន​បុណ្យ​ឡើង​ឈរ​លេខ ១ នៅ​ពូល G មាន ៩ ពិន្ទុ​ពេញ នៅ​ជ័យជម្នះ ៣ ប្រកួត​ដំបូង ខណៈ Juventus មាន ៦ ពិន្ទុ​ក្រោយ​ឈ្នះ ២ ចាញ់ ១៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=j_5Loi3bIvY

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT