AC Milan និង Napoli កំពុង​ក្រវែល​មើល​កីឡាករ Real ម្នាក់​ដែល​ស្ថិត​ក្រៅ​ជម្រើស​របស់ Zidane

ក្លឹប​ធំៗ​នៅ​ប្រទេស​អ៊ីតាលី​ចំនួន ២ មាន AC Milan និង Napoli កំពុង​ក្រវែល​តាម​មើល​កីឡាករ Luka Jovic របស់​ក្លឹប Real Madrid ដោយ​ចង់​ចរចា​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ នៅ​ពេល​ទីផ្សារ​ដោះដូរ​បើក​ទ្វារ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

កីឡាករ​ស៊ែប៊ី​លែង​ក្លាយ​ជា​ជម្រើស​របស់ Zidane ត​ទៅ​ទៀត​ហើយ ដោយ​ត្បិត​បើ​ក្លឹប​ចាយ​លុយ​អស់​ច្រើន​លាន​ទិញ​ចូល​កាល​ពី​អតីតកាល​ក៏​ដោយ។ មាន​ភាគរយ​ច្រើន Jovic ទំនង​ជា​នឹង​ចាកចេញ​នៅ​ខែ​មករា នា​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ។

បច្ចុប្បន្ន Jovic មាន​ហាងឆេង​ថ្លៃ​ខ្លួន​ប្រមាណ ២៥ ​លាន​អឺរ៉ូ ដោយ​កុងត្រា​របស់​គេ​ជាមួយ Real ជាប់​ដល់​ឆ្នាំ ២០២៥ ​ឯ​ណោះ។ ប៉ុន្តែ​រដូវ​កាល​នេះ ត្រឹម​ជា​កីឡាករ​បម្រុង​ឈរ​ជើង​បាន ២០១ នាទី ហើយ​មិន​ទាន់​រក​បាន​សូម្បី​តែ​មួយ​គ្រាប់​ឬ Assist៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT