(វីដេអូ) លែង Offside ទៀត​ហើយ! Morata រក​បាន ២ គ្រាប់​ជួយ Juve ឈ្នះ ៤-១ នៅ UCL

កាល​ពី​ប្រកួត​ជុំ​ទី ២ ពេល​ប៉ះ Barcelona កីឡាករ Alvaro Morata របូត​ដល់​ទៅ ៣ គ្រាប់ តាម​រយៈ​បាល់ Offsideប៉ុន្តែ​នៅ​សប្តាហ៍​នេះ​គេ​មិន​ភ្លាត់ៗ​ងាយ​នោះ​ទេ ដោយ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត។

Juventus បាន​យក​ឈ្នះ​ម្ចាស់ដី​ក្លឹប Ferencvaros ៤-១ ដែល​សម្រេច​បាន ២ គ្រាប់​ដោយ Morata, Paulo Dybala ១ គ្រាប់ និង​ចំណេញ​បាល់ Own Goal មួយ​គ្រាប់។ បន្ថែម​វត្តមាន Cristiano Ronaldo ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ COVID-19 ក៏​ជា​ចំណែក​ជួយ​ឲ្យ​សេះ​បង្កង់​មាន​ឱកាស​វាយ​សម្រុក​ច្រើន ដោយ​ស៊ុត​ចេញ ១៦ លើក ចំ​គោលដៅ​ដល់​ទៅ ៩ លើក​ឯ​ណោះ។

ការ​យក​បាន ៣ ពិន្ទុ​នេះ រុញ​ឲ្យ​ក្រុម​របស់​លោក Andrea Pirlo មាន ៦ ពិន្ទុ​ ខណៈ Barcelona មាន ៨ ពិន្ទុ​នាំ​មុខ​ដាច់​ក្រុម​លេខ ៣&៤ នៅ​ក្នុង​ពូល G។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=K_9aZQoaFa0

បញ្ជាក់​ថា សម្រាប់ Juventus នៅ​ប្រកួត​ជុំ​ទី ៤ នឹង​ត្រូវ​ប៉ះ​គ្នា​ទល់ Dynamo Kyiv ស្រប​ពេល​ដែល Barcelona ត្រូវ​ប៉ះ Ferencvaros មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT