សប្តាហ៍​មុន​ស៊ី​គេ ៥-០ មក​ចម្លែក​អី​សប្តាហ៍​នេះ Man Utd បែរ​ជា​ចាញ់ Istanbul ២-១

ក្រុម​បិសាច​ក្រហម Manchester United ដែល​បាន​បំបាក់​ក្រុម RB Leipzig ៥-០ កាល​ពី​សប្តាហ៍​មុន មក​ដល់​ជុំ​ទី ៣ នៅ​សប្តាហ៍​នេះ​បែរ​ជា​បរាជ័យ​ក្រោម​ថ្វី​ជើង Istanbul Basaksehir ក្នុង​លទ្ធផល ២-១ ទៅ​វិញ។

បាល់​មូល​ដូច​គេ​ថា​មែន! លទ្ធផល​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់ ​ហើយ​ក៏​កាន់​តែ​មិន​ខុស​ពី​មតិ​មួយ​ចំនួន​ដែល​គេ​យល់​ឃើញ​ថា៖ “Man Utd ឥឡូវ​ម្តង​ខ្មោច​ចេញ​ម្តង​ខ្មោច​ចូល”។

ក្រឡេក​ទៅ​ការ​ប្រកួត United មាន​ឱកាស​ស៊ុត​ចំគោលដៅ​តែ ២ លើក​គត់​ហើយ​សម្រេច​បាន​មួយ​គ្រាប់​ពី​ Anthony Martial នៅ​នាទី ៤៣ ស្រប​ពេល​ម្ចាស់ផ្ទះ​ធ្វើ​បាន ២ គ្រាប់​នៅ​នាទី ១២ ដោយ Demba Ba និង​នាទី ៤០ ដោយ Edin Visca។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា គិត​ត្រឹម​ជុំ​ទី ៣ United បន្ត​ឈរ​លេខ ១ មាន ៦ ពិន្ទុ​ស្មើ PSG ខណៈ Istanbul បន្ថែម​ក្តី​សង្ឃឹម​ក្រោយ​យក​បាន ៣ ពិន្ទុ​ស្មើ Leipzig៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT