គ្រូ Dynamo Kyiv៖ Barca ​នៅ​មាន​កម្រិត ​មិន​ទាន់​អាច​ឈ្នះ UCL ​ទេ​

​​ក្រុម​ Dynamo Kyiv ​បាន​ធ្វើ​ដំណើរ​ដល់​អេស្ប៉ាញ​ហើយ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម FC Barcelona ​នៅ​យប់​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

Dynamo Kyiv ​មក​លេង​ជាមួយ​ក្រុម Barcelona ​នេះ គឺ​ពួកគេ​អវត្តមាន​កីឡាករ​ច្រើន​មែនទែន។ ទាំង​របួស ​និង​ឆ្លង​មេរោគ​កូវីដ​១៩​ផង គឺ​មាន​កីឡាករ​រហូត​ដល់​១៣​នាក់​ហើយ​ដែល​មិន​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត​យប់​នេះ​។ ខណៈ​ដែល​ពួកគេ​ក៏​បាន​កោះ​ហៅ​កីឡាករ​យុវជន​ច្រើន​នាក់​មក​ជួយ​ក្រុម​សម្រាប់​ការ​ប្រកួត​នេះ​ដែរ។

​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ថែម​ទៀត​នោះ គឺ​មុន​ការ​ប្រកួត​លោក Mircea Lucescu ​ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម Dynamo Kyiv ​បែរ​ជា​បោះ​សម្ដី​ថា​ក្រុម FC Barcelona ​នៅ​ពេល​នេះ ​ល្អ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ​លោក​អះអាង​ថា​ក្រុម​របស់​លោក Ronald Koeman ​នៅ​មាន​កម្រិត​នៅ​ឡើយ ​មិន​អាច​ឈ្នះ Champions League ​រដូវ​កាល​នេះ​ឡើយ។ ដោយ​រដូវ​កាល​នេះ Bayern Munich ​នៅ​តែ​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ជាង​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯក​បាន៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT