Zidane ​ជឿ​ថា Ramos ​នឹង​បន្ដ​កុងត្រា​ជាមួយ Real Madrid ​ឆាប់​ៗ​នេះ​

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​ជឿ​ជាក់​ថា​ប្រធាន​ក្រុម Sergio Ramos ​នឹង​បន្ដ​កុងត្រា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​រដូវ​កាល​នេះ។

​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Real Madrid ​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ៣-២ ​ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ ​ក៏​មាន​១​គ្រាប់​ចេញ​ពី​ការ​តែត​របស់ Ramos ​ផង​ដែរ។ ​ដោយសារ​តែ​បង្ហាញ​ទម្រង់​លេង​ជួយ​ក្រុម​បាន​ច្រើន​នេះ​ហើយ ទើប​បាន​ជា​លោក Zidane ​អ្នក​ចាត់ការ​ក្រុម​ជឿ​ថា​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ នឹង​បន្ដ​លេង​ឱ្យ Real Madrid ​ទៀត​ជាមួយ​កុងត្រា​ថ្មី​ឆាប់ៗ​នេះ​។

​Zidane ​បាន​និយាយ​ថា​៖ “នៅ​តែ​ដូច​ដើម គាត់​ជា​ប្រធាន​ក្រុម ​និង​ជា​អ្នក​ដឹក​នាំ​ក្រុមដ៏​ល្អ​ក្នុង​ការ​ប្រកួត។ ​យើង​ចង់​ឱ្យ​គាត់​នៅ​ទី​នេះ​បន្ដ​ទៀត​រហូត​ចូល​និវត្ត​តែ​ម្ដង។ គាត់​បាន​បង្ហាញ​យើង​ឱ្យ​ឃើញ​ថា​គាត់​នៅ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​លេង​ឱ្យ Real Madrid ​ហើយ​ខ្ញុំ​មិន​ដែល​សង្ស័យ​ជាមួយ​សមត្ថភាព​របស់​គាត់​ឡើយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT