Ramos ​រក​គ្រាប់​បាល់​ទី​១០០​ឱ្យ​ក្រុម Real Madrid ​បាន​នៅ​យប់មិញ​នេះ​

​ខ្សែ​ការពារ​ Sergio Ramos ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ៣-២។

​Ramos ​តែត​គ្រាប់​ទី​២​ឱ្យ​ក្រុម Real Madrid ​នៅ​យប់មិញ​នេះ ​បាន​ក្លាយ​ជា​គ្រាប់​ទី​១០០​ហើយ​សម្រាប់​រូបគេ ​ក្នុង​នាម​ជា​ខ្សែ​ការពារ​ម្នាក់​ប៉ុណ្ណោះ។ ​ដោយ​ឡែក​ជ័យជម្នះ​នៅ​យប់មិញ​នេះ ​ក៏​ជា​ជ័យជម្នះ​លើក​ដំបូង​របស់​ក្រុម​លោក Zidane ​នា​រដូវ​កាល​នេះ​ដែរ ​ក្រោយ​ពី​លេង​២​ប្រកួត​កន្លង​មក​ចាញ់​១​និង​ស្មើ​មួយ​ប៉ុណ្ណោះ។ ​

​សូម​បញ្ជាក់​ថា​១០០​គ្រាប់​របស់ Ramos ​កើត​ចេញ​ពី​បាល់​តែត​៥៥​គ្រាប់ ​ប៉េណាល់ទី​២១​គ្រាប់ ​ស៊ុត​២២​គ្រាប់ ​និង Free-Kick ​២​គ្រាប់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT