Klopp៖ “Jota លេង​ល្អ​ហើយ តែ​បើ​គ្មាន Firmino ក៏​យើង​គ្មាន​កៅអី​លេង UCL ដែរ”

ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់ Diogo Jota សម្រាប់​ប្រព័ន្ធ​ប្រយុទ្ធ​របស់ Liverpool ទល់ Atalanta កាល​ពី​យប់​មិញ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​យល់​ឃើញ​ថា វា​នឹង​ក្លាយ​ជា​ដំណឹង​អាក្រក់​សម្រាប់​ Roberto Frimino ដែល​ត្រៀម​នឹង​មាន​អ្នក​ជំនួស​ថ្មី។

ប៉ុន្តែ​សម្រាប់​អ្នកចាត់ការ​លោក Jurgen Klopp មិន​បាន​យល់​ឃើញ​បែប​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នៅ​តែ​សរសើរ​ដល់​កីឡាករ​ទាំង​ពីរ មិន​ថា​តែ​ចំណូល​ថ្មី និង​អ្នក​ឈរ​ជើង​កាន់​ឆ្នាំ​ហើយ​នោះ។

លោក Klopp មាន​ប្រសាសន៍​ក្រោយ​យក​ឈ្នះ Atalanta ៥-០ បែប​នេះ​ថា៖ “ការ​លេង​ល្អ​បែប​ហ្នឹង​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​នោះ​ទេ ហើយ​ការ​ដែល​សម្រេច​ចិត្ត​ដាក់ Diogo ចូល​លេង ព្រោះ​របៀប​លេង​និង​ការ​ការពារ​របស់ Atalanta គឺ​យើង​គួរ​តែ​ប្រើ​ជំនាញ​របស់ Diogo មក​ជួយ”។

លោក​បន្ថែម៖ “នៅ​ក្នុង​ពិភព​លោក​យើង​នេះ​ពេល​ខ្លះ​ក៏​ជា​កន្លែង​អាក្រក់​ដែរ ដោយ​ត្រូវ​ចាំ​ថា​បើ​គ្មាន Bobby Firmino ក៏​យើង​មិន​អាច​លេង​នៅ Champions League បាន​ដែរ សម្រាប់​ក្រុម​ទាំង​មូល​ប្រសិន​មាន​គ្នា​លើស​ពី ១១ នាក់​វា​ជា​រឿង​ល្អ​ជាង និយាយ​រួម​ខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ​សម្រាប់​ការ​លេង​នៅ​យប់​នេះ”៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT