នៅប្រកួតជុំទី ៣ វគ្គចែកពូល UEFA Champions League ម្ចាស់ជើងឯក ១៣ សម័យកាលគឺក្លឹប Real Madrid បានយកឈ្នះក្រោមលទ្ធផល ៣-២ ទៅលើក្លឹប Inter Milan ដែល ៣ ពិន្ទុដ៏មានន័យនេះបានរុញឲ្យខ្លួនបន្តក្តីសង្ឃឹម ដើម្បីប្រជែងកៅអីនៅវគ្គបន្ទាប់។
ក្រោយពី Shaktar ចាញ់ Monchengladbach ស្ពឹកមុខ ក៏រុញឲ្យ Real មាន ៤ ពិន្ទុស្មើគ្នា ហើយនៅសប្តាហ៍បន្ទាប់ប្រសិនបន្តលទ្ធផលឈ្នះ នោះឱកាសលេងនៅវគ្គ ១៦ ក្រុមប្រាកដជាមានភាគរយខ្ពស់សម្រាប់ក្រុមដឹកនាំដោយលោក Zinedine Zidane។
៣ គ្រាប់របស់ម្ចាស់ផ្ទះក្លឹបអេស្ប៉ាញធ្វើបានពីសំណាក់កីឡាករ Karim Benzema, Sergio Ramos តែល្អត្រង់បាល់របស់ Rodrygo នៅនាទី ៨០ ជាបាល់ជ័យជម្នះ។ រីឯ Inter សម្រេចបានដោយកីឡាករ Lautaro Martinez និង Ivan Perisic ខណៈម៉ាស៊ីនបញ្ចប់ទី Lukaku បានអវត្តមាន។
ទស្សនាវីដេអូខាងក្រោម៖
និយាយក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិបារាំងក៏បង្ហាញការយល់ឃើញថា៖ “យើងចាប់ផ្តើមការលេងបានល្អណាស់ តែការប៉ះក្រុមខ្លាំងគឺរមែងពិបាកបំផុត បែបនេះយើងគួរតែរីករាយ ហើយបន្តភាពជឿជាក់រហូតដល់ពេលចុងក្រោយ”៕
ប្រភព៖ Marca