ក្លឹបចំនួន ២ នៅអាល្លឺម៉ង់កាលពីយប់មិញមាន Bayern Munich និង Borussia Monchengladbach បានយកឈ្នះទៅលើគូប្រជែងចំនួន ៦ គ្រាប់ដូចគ្នាកាលពីយប់មិញ ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ជុំទី ៣ វគ្គចែកពូល UEFA Champions League។
សម្រាប់ Bayern យកឈ្នះលើម្ចាស់ផ្ទះ RB Salzburg ក្នុងលទ្ធផល ២-៦ ដោយរកបានពីសំណាក់កីឡាករ Robert Lewandowski ២ គ្រាប់, Jerome Boateng, Leroy Sane, Lucas Hernandez និងបាល់ Own Goal មួយគ្រាប់របស់ខ្សែការពារម្ចាស់ផ្ទះ។ គិតត្រឹមពេលនេះ Bayern មាន ៩ ពិន្ទុឈរកំពូលតារាងនៅពូល A។
ទស្សនាវីដេអូខាងក្រោម៖
ក្រឡេកទៅក្នុងពូល B ឯណោះវិញ Monchengladbach ក៏ឡើងទ្រើងឈរកំពូលតារាងដូចគ្នា ត្បិតបើស្ថិតក្នុងពូលមរណៈដែលប្រមូលផ្តុំក្រុមខ្លាំងក៏ដោយ។ ក្លឹបអាល្លឺម៉ង់មួយនេះ ទប់ Clean Sheet យកឈ្នះម្ចាស់ផ្ទះ Shaktar Donetsk ៦-០ តែម្តង ដោយរកបានពីសំណាក់កីឡាករ Alassane Plea ៣ គ្រាប់ម្នាក់ឯង និង Ramy Bensebaini ក៏ដូចជា Lars Stindl ហើយ Own Goal មួយគ្រាប់ពីខ្សែការពាររបស់ក្រុមម្ចាស់ផ្ទះ៕
ទស្សនាវីដេអូខាងក្រោម៖