បាល់ទាត់អាស៊ាន៖ Safawi Rasid ស្នើ​ឲ្យ​អ្នក​គាំទ្រអត់ធ្មត់បន្តិចសិន

ខ្សែប្រយុទ្ធស្លាបជម្រើសជាតិម៉ាឡេស៊ី Safawi Rasid បាន​និយាយ​ស្នើ​សុំ​ឲ្យ​អ្នកគាំទ្រ​ធ្វើ​ការ​អត់ធ្មត់​បន្តិច​សិន​បើ​ចង់ឲ្យ​គាត់​បង្ហាញខ្លួនលើក​ដំបូង​ជាមួយក្លិប​Portimonense SC ក្នុង​លីគកំពូល​ព័រទុយហ្គាល់។

តាមរយៈរបាយការណ៍របស់​កាសែត Berita Harian , Safawi ក៏បានជំរុញឱ្យអ្នកគាំទ្ររក្សាឥរិយាបថ និងកេរ្តិ៍ឈ្មោះរបស់ម៉ាឡេស៊ីដោយយោងទៅលើមតិយោបល់របស់អ្នកគាំទ្រនៅលើគេហទំព័របណ្តាញសង្គម Portimonense ។

“ខ្ញុំសង្ឃឹមថាអ្នកគាំទ្រត្រូវតែអត់ធ្មត់។ ខ្ញុំដឹងថាពួកគេមិនអាចរង់ចាំមើលខ្ញុំបង្ហាញខ្លួន​ជាមួយក្លិបជាលើកដំបូងបានទេ ប៉ុន្តែយើងត្រូវថែរក្សាអាកប្បកិរិយា និងឈ្មោះរបស់ប្រទេសម៉ាឡេស៊ី។ ទោះយ៉ាងណាក៏ដោយសូមអរគុណដែលតែងតែគាំទ្រខ្ញុំ។

Sawafi បាននិយាយថា“អរគុណព្រះជាម្ចាស់ដែលបានផ្ដល់ឲ្យខ្ញុំមានកម្លាំងចិត្ត ហើយខ្ញុំនឹងធ្វើអោយអ្នកគាំទ្រសប្បាយចិត្ត” ។

លើស​ពី​នេះ​ទៅ​ទៀត! អតីតកីឡាកររបស់​Johor Darul Ta’zim (JDT)  បាន​បង្ហាញខ្លួន​តែ​ជាមួយឈុត​ U23 របស់​ក្លិប​ហើយ​រូប​គេ​ត្រូវ​រង់ចាំឱកាស​លេង​ជាមួយ​ឈុត​ធំ។ កាល​ពី​ថ្មី​ៗនេះ Portimonense បាន​រងបរាជ័យ​ Santa Clara ដេល​ចា​ការ​ចាញ់​លើក​ទី​៦​ក្នុង​រដូវ​កាល​នេះ​នៅ​ Portuguese Premier League ហើយ​ពួក​គេ​កំពុង​ស្ថិតក្នុងតំបន់កាត់​ចោល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT