Pochettino ​បង្ហើប​គម្រោង​ចូល​ដឹក​នាំ​ក្រុម​វិញ ស្រប​ពេល Man Utd ​ចង់​បាន​

លោក ​Mauricio Pochettino ​បាន​បង្ហើប​គម្រោង​ចូល​ដឹក​នាំ​ក្រុម​បាល់ទាត់​វិញ ​ក្រោយ​ពី​សម្រាក​ជា​ច្រើន​ខែ ដោយសារ Spurs ​បណ្ដេញ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

​ស្រប​ពេល​អ្នក​ចាត់ការ​អាហ្សង់ទីន​ខាង​លើ​បង្ហើប​ពី​ការ​ចង់​ដឹក​នាំ​ក្រុម​វិញ​នេះ​ដែរ ​ក្លឹប Man Utd ​ឯ​ណោះ​ក៏​កំពុង​គិត​រក​អ្នក​ចាត់ការ​ថ្មី​មក​ជំនួស​តំណែង​របស់​លោក Ole ​ដែល​កំពុង​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ដែរ។ ​បច្ចុប្បន្ន​បិសាច​ក្រហម ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៥​ក្នុង​តារាង Premier League ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​សោះ ​នា​ដើម​រដូវ​កាល​នេះ​។

​លោក​Mauricio Pochettino ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ស្គាល់​រឿង​ល្អ​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​នេះ ​ទំនៀមទម្លាប់​ល្អ ​ហើយ​ខ្ញុំ​ស្រលាញ់​ការ​រស់​នៅ​ទី​នេះ (អង់គ្លេស)។ ខ្ញុំ​តែងតែ​រួច​រាល់​ជា​និច្ច​ក្នុង​ការ​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​ម្ដង​ទៀត ​ខ្ញុំ​ស្រលាញ់​បាល់ទាត់ ​វា​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​និង​ចង់​ធ្វើ​បំផុត”៕

ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT