Pep ​ចង់​ឱ្យ Man City ​ឡើង​វគ្គ​១៦​ក្រុម ស្វ័យ​ប្រវត្តិ​ត្រឹម​ខែ​នេះ​តែ​ម្ដង​

ក្រុម Manchester City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ Olympiacos ​នៅ​យប់​នេះ សម្រាប់​ពាន​រង្វាន់ UEFA Champions League ​សប្ដាហ៍​ទី​៣ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​។

​នៅ​ក្នុង​ពូល C ​នេះ​ក្រុម Man City ​លេង​២​ប្រកួត​កន្លង​មក ឈ្នះ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង ​និង​កំពុង​ឈរ​នៅ​កំពូល​តារាង​ហើយ។ ​នៅ​រាត្រី​នេះ ​ក្រុម​របស់​លោក Pep ​នឹង​តតាំង​ជាមួយ​ក្រុម Olympiacos ​ទៀត ​ហើយ​អ្នក​ចាត់ការ Pep ​ក៏​ចង់​បាន​ជ័យជម្នះ​យក​៣​ពិន្ទុ​បន្ថែម​ដែរ។ ​លោក ​បាន​អះអាង​ថា Man City ​ត្រូវ​ការ​ឈ្នះ​ប្រកួត​នេះ ​និង​ធានា​ឱ្យ​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ត្រឹម​ខែ​នេះ ព្រោះ​ការ​ប្រកួត​នៅ​ខែ​ក្រោយ ​គឺ​មមាញឹក​ខ្លាំង​មែនទែន។

​លោក Pep ​បាន​និយាយ​ដូច្នេះ​ថា​៖ “អ្នក​ប្រហែល​មិន​ជឿ​ខ្ញុំ​នោះ​ទេ ​គ្រប់​ការ​ប្រកួត​នៅ​ទី​នេះ សុទ្ធ​តែ​ពិបាក​ទាំង​អស់។ គ្រប់​គ្នា​និយាយ​ស្រួល​ថា​ក្រុម​ណា​អាច​ឡើង​បាន ប៉ុន្តែ​ជាក់​ស្ដែង​អ្វី​ក៏​អាច​កើត​មាន​បាន​ដែរ។ យើង​នឹង​ដាក់​កីឡាករ​ឱ្យ​ល្អ​បំផុត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ យើង​ត្រូវ​ការ​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត ​មុន​ពេល​កាល​វិភាគ​មមាញឹក​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT