Vidal ​ចង់​ឈ្នះ Real Madrid ​យប់​នេះ ដើម្បី​អបអរ​ជាមួយ​អ្នក​គាំទ្រ Barca ​

Arturo Vidal ​ខ្សែ​បម្រើ​របស់​ក្រុម Inter Milan ​ថា​ចង់​ឈ្នះ​ក្រុម Real Madrid ​នៅ​យប់​នេះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ដើម្បី​បាន​អបអរ​ជាមួយ​អ្នក​គាំទ្រ​ក្រុម Barcelona ​។

​Inter Milan ​នឹង​ត្រូវ​ប៉ះ​ក្រុម Real Madrid ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣​ពាន​រង្វាន់ UEFA Champions League ​។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​Real Madrid ​និង Inter Milan ​នេះ ​សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​តែ​ម្ដង ​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​បាន ព្រោះ​កន្លង​មក​ពួកគេ​ធ្វើ​មិន​បាន​ល្អ​សោះ ​២​ប្រកួត​មក​នេះ។

​ជាមួយ​ការ​ប្រកួត​នៅ​យប់​នេះ​ដែរ ​Vidal ​កីឡាករ​ដែល​ក្រុម​លោក Conte ​ទើប​ទិញ​ពី Barcelona ​មក ​ក៏​បាន​បោះ​សម្ដី​ថា​រូបគេ​ចង់​អបអរ​ជ័យជម្នះ​លើ​ក្រុម Real Madrid ​ជាមួយ​អ្នក​គាំទ្រ Inter Milan ​និង Barcelona ​។ ​ការ​និយាយ​បែប​នេះ ក៏​ដោយសារ​តែ​រូបគេ​ចង់​សងសឹក Real Madrid ​វិញ ​ឱ្យ Barca ​ដែល​ទើប​ចាញ់​ក្រុម​លោក Zidane ​ក្នុង​លទ្ធផល ​៣-១៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT