Zidane ​៖ ​ប្រកួត​ទល់ Inter Milan ​ជា​ប្រកួត​ផ្ដាច់​ព្រ័ត្រ​

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Inter Milan ​សម្រាប់​សប្ដាហ៍​ទី​៣​នៃ​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់​នេះ​ហើយ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​និង Inter Milan ​សុទ្ធ​តែ​ត្រូវ​ការ​ជ័យជម្នះ​ដូច​គ្នា ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ​ប្រសិន​បើ​ក្រុម​ណា​មួយ​ភ្លាត់​ចាញ់ ​នោះ​ភាគរយ​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គឺ​មាន​តិច​ខ្លាំង​មែនទែន ព្រោះ​២​ប្រកួត​កន្លង​មក​របស់​ពួកគេ សុទ្ធ​តែ​ធ្វើ​មិន​បាន​ល្អ​ឡើយ។

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា​៖ “យើង​បាន​ស្គាល់​ក្រុម Inter Milan ​ហើយ​ពួកគេ​ជា​ក្រុម​ល្អ​មួយ និង​មាន​កាយ​សម្បទា​ល្អ​ណាស់។ វា​ជា​ការ​ប្រកួត​ពិបាក​ណាស់​សម្រាប់​ក្រុម​យើង ​ហើយ​វា​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT