ទំព័រ​ឆ្នាំ ២០២០ ​នៅ​លីគ​កំពូល​ទាំង ៥ តើ​កីឡាករ​រូប​ណា​កំពុង​នាំ​មុខ​ការ​រក​គ្រាប់​បាល់?

នៅ​លីគ​កំពូល​ទាំង ៥ មាន LaLiga, Premier League, Bundesliga, Ligue 1 និង Serie A ​ហើយ​រាប់​តែ​ការ​ប្រកួត​ក្នុង​លីគ​ទាំង​នោះ តើ​អ្នក​គិត​ថា​កីឡាករ​រូប​ណា​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​សម្រាប់​ឆ្នាំ ២០២០?

បើ​គិត​ស្ថិតិ​គ្រាប់​បាល់ រាប់​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា មក​ទល់​ថ្ងៃ​ទី ៣ វិច្ឆិកា ឆ្នាំ ២០២០ ​កីឡាករ​ដែល​ឈរ​នៅ​លេខ​រៀង​ទី ១ រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​គឺ​ជា​ខ្ញី​ចាស់​វ័យ ៣៥ ឆ្នាំ Cristiano Ronaldo។

កីឡាករ​ព័រទុយហ្គាល់​រក​បាន ២៦ គ្រាប់​នៅ ២២ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Serie A នា​ឆ្នាំ ២០២០ នេះ ហើយ​ពីរ​គ្រាប់​ពេល​ប៉ះ Spezia ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ COVID-19 បាន​រុញ​ឲ្យ​ឈ្មោះ​របស់ CR7 រំកិល​ឡើង​លេខ ១ នាំ​មុខ Robert Lewandowski បណ្ដោះ​អាសន្ន។ ខ្សែ​ប្រយុទ្ធ​ Juventus ​នៅ​តែ​ជា​ម៉ាស៊ីន​បញ្ចប់​ទីមិនចេះរិចរិល ហើយកត្តា​អាយុ​មិន​អាច​រារាំង​លោក​បាន​ឡើយ ដោយគិត​ជា​ស្ថិតិ​គឺ​ Ronaldo អាច​រក​បាន ១,១៨ គ្រាប់/ប្រកួត។

កីឡាករ​ឈរ​លេខ​រៀង​ទី ២ គឺ Lewandowski ដោយ​នៅ ១៩ ​ប្រកួត លោក​រក​បាន ២៥ គ្រាប់ ស្មើ​នឹង ១,៣១ គ្រាប់/ប្រកួត។ បុរស​សញ្ជាតិ​ប៉ូឡូញ​ក៏​កំពុង​ឈរ​ជា Top Scorer ប្រចាំ​ក្របខ័ណ្ឌ Bundesliga ដែល ៥ ប្រកួត បំប៉ោង​សំណាញ់​ទី​បាន ១០ លើក។

អ្នក​បន្តបន្ទាប់​ទៀត​មាន​ដូច​ជា Ciro Immobile រក​បាន ២២ គ្រាប់ Francesco Caputo និង Erling Haaland រក​បាន ១៨ គ្រាប់ ហើយ Mohamed Salah និង Zlatan Ibrahimovic រក​បាន ១៧ គ្រាប់​ស្មើ​គ្នា៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT