Vidal ប្តូរផ្តាច់​នឹង​យក​ជ័យជម្នះ​លើ Real Madrid ដើម្បី​ធ្វើ​ការ​អបអរ​នៅ​យប់​នេះ

ការ​ប្រកួត​ដ៏​កក្រើក​រវាង​ក្លឹប Real Madrid និង Inter Milan នៅ​ឯ​កីឡដ្ឋាន Alfredo Di Stefano នឹង​ឈាន​ចូល​មក​ដល់​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត​សំណាក់​កីឡាករ​និង​អ្នកចាត់ការ​នៃ​ក្លឹប​សង​ខាង​បាន​បង្ហាញ​ការ​យល់​ឃើញ ក៏​ដូច​ជា​បង្ហាញ​ពី​ឆន្ទៈ​ចង់​ទទួល​បាន​ជ័យជម្នះ​រៀងៗខ្លួន។​ មិន​ខុស​ពី​ Arturo Vidal ក៏​បាន​និយាយ​យ៉ាង​ឡូយ ឌឺដង​ដល់​ក្លឹប Real Madrid មួយ​ទំហឹង។

កីឡាករ​សញ្ជាតិ​ឈីលី​និយាយ៖ “វា​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ ដោយ​ខ្ញុំ​ធ្លាប់​ចំណាយ​ពេល ២ ឆ្នាំ​​នៅ Barcelona ដោយ​យប់​នេះ​ខ្ញុំ​សង្ឃឹម​អាច​អបអរ​ជ័យជម្នះ​ទៅ​លើ​ពួក​គេ [Real Madrid] ពោល​គឺ​ចង់​អបអរ​ជាមួយ​ទាំង​អ្នក​គាំទ្រ និង Barcelona”។

ផ្សា​ភ្ជាប់​ទៅ​នឹង​រឿង​ចាស់​ដែល​គេ​ធ្លាប់​លេង​នៅ Bayern Munich ហើយ​ត្រូវ​ធ្លាក់​នៅ UCL ក្រោម​ថ្វី​ជើង​របស់ Real គេ​ក៏​បាន​សង្កត់​ធ្ងន់៖ “យើង​ធ្លាប់​ត្រូវ​បាន Madrid ទម្លាក់​ពីរ​ដង​ហើយ តែ​យ៉ាង​ណា​មិញ​នៅ​រដូវ​ក្តៅ​កន្លង​ទៅ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​ក្រុម​ដែល​ឈ្នះ​ពាន Champions League គឺ​ជា Bayern”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT