ថ្មីៗនេះបានផ្ទុះចចាមអារ៉ាមដ៏កក្រើកមួយ ពាក់ព័ន្ធនឹងការចង់មកចូលរួមរបស់កីឡាករ Isco ជាមួយក្លឹប Everton នៅទីផ្សារដោះដូរនាខែមករាខាងមុខ។
ប្រភពជាច្រើនចុះផ្សាយបន្តកន្ទុយគ្នាថា ខ្សែបម្រើដែលស្ថិតក្រៅជម្រើសរបស់ Zinedine Zidane មានបំណងចង់ដើរតាមគន្លងរបស់ James Rodriguez ដែលកំពុងជោគជ័យខ្លាំងជាមួយ Everton នារដូវកាលដំបូង។
ផ្សាភ្ជាប់នឹងរឿងរ៉ាវខាងលើ អ្នកចាត់ការលោក Carlo Ancelotti បានសង្កត់ធ្ងន់ថា៖ “Isco គេជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយខ្ញុំក៏មានអនុស្សាវរីយ៍ល្អជាមួយគេដែរ តែពេលនេះនិយាយស្មោះត្រង់ទៅ ខ្ញុំផ្តោតតែសម្រាប់ការប្រកួតនៅទីនេះទេ”។
លោកបន្ថែម៖ “ខ្ញុំផ្តោតលើប្រកួតនាសប្តាហ៍បន្ទាប់ ដែលយើងត្រូវទទួលកីឡាករជាសះស្បើយពីរបួសត្រលប់មកវិញ ហើយនិងរៀបចំឲ្យបានល្អសម្រាប់ការប្រកួតទល់ Man Utd”៕
ប្រភព៖ SoccerLaduma