ធ្លាយ​ដំណឹង​ Pogba ​ប្រាប់​មិត្ត​រួម​ក្រុម ​ថា​រូប​គេ​នឹង​ចេញ​ពី Man Utd ​ទៅ Barca ​ហើយ

មាន​ដំណឹង​ពិសេស​នៅ​ព្រឹក​នេះ ​ដោយ​ខ្សែ​បម្រើ Pual Pogba ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​នៅ​បិសាច​ក្រហម Manchester United ​ថា​រូបគេ​នឹង​ចេញ​ពី​ក្លឹប​នេះ ទៅ​លេង​នៅ FC Barcelona ​ហើយ។

Pogba ​បាន​និយាយ​រឿង​ខាង​លើ​ប្រាប់​មិត្ត​រួម​ក្រុម បន្ទាប់​ពី​រូបគេ​ចង់​ឱ្យ​ក្លឹប​លក់​ខ្លួន​ចេញ ​ក្រោយ​លេង​បាន​២​រដូវ​កាល​នៅ​ទឹក​ដី Old Trafford ។ ​ការ​ចង់​ចាកចេញ​នេះ​ទៀត​សោត ​ក្រោយ​​ពី​រង​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ ​ចំពោះ​ទម្រង់​លេង​របស់​គេ ​និង​ការ​មិន​បាន​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ទៀងទាត់​ថែម​ទៀត។ អ្វី​កាន់​តែ​ពិសេស​ទៀត​នោះ គេ​ក៏​បាន​ដឹង​ទៀត​ថា ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ផ្ញើ​សារ​ទៅ​លោក Ed Woodward ដែល​ជា​ប្រធាន​ក្លឹប​ចំពោះ​ការ​ចង់​ចាកចេញ​នេះ​ផង​ដែរ។

ត្បិត​តែ​ចង់​ចាកចេញ​យ៉ាង​នេះ​មែន ​ប៉ុន្តែ​ក្លឹបបិសាច​ក្រហម Man Utd ​បាន​បញ្ជាក់​ថា​កីឡាករ​បារាំង​ម្នាក់​នេះ​មិន​មែន​សម្រាប់​លក់​ឡើយ​នៅ​រដូវ​កាល​នេះ។ រូបគេ​នឹង​នៅ​តែ​ជា​កីឡាករ​របស់ Man Utd ​ដដែល។ បើ​ទោះ​ជា​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ក៏​ដោយ។

ការ​បែក​ធ្លាយ​រឿង​ដែល​កីឡាករ Pogba ​ប្រាប់​មិត្ត​រួម​ក្រុម​ថា​ចង់​ចាកចេញ​នេះ ​គឺ​ក្រោយ​ពី​មាន​ដំណឹង​ថា​សាមី​ខ្លួន​បាន​យល់​ព្រម​ទៅ​លេង​នៅ Barcelona ​ហើយ ​ដោយ​ទទួល​បាន​ប្រាក់​ពល​កម្ម​៣៥០ ០០០​ផោន ​ក្នុង​១​សប្ដាហ៍៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT