(វីដេអូ) Leicester ហក់​ឡើង​លេខ ២ ក្រោយ​លុត Leeds ដល់​ក្នុង​ដី ៤-១

នៅ​ឯ​កីឡដ្ឋាន Elland Road ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports កាល​ពី​យប់​មិញ ក្រុម​កញ្រ្ជោង​ខៀវ Leicester City បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ Leeds United ក្រោម​លទ្ធផល ១-៤។ ៣ ពិន្ទុ​ដ៏​សំខាន់​បាន​រុញ​ឲ្យ​ Leicestetr រំកិល​ឡើង​លេខ ២ មាន ១៥ ពិន្ទុ​ប្រកៀក​នឹង Liverpool នៅ​កំពូល​តារាង​មាន ១៦ ពិន្ទុ។

ការ​ប្រកួត​ខាង​លើ បាន​កើត​មាន​គ្រាប់​បាល់​តាំង​ពី​នាទី​ទី ២ ដែល​ជា​ការ​សម្រេច​ទី​របស់​កីឡាករ Harvey Barnes ​នាំ​ឲ្យ Leicester នាំ​មុខ​មួយ​គ្រាប់​មុន ហើយ​ដល់​នាទី ២១ Youri Tielemans បន្ថែម​មួយ​គ្រាប់​ទៀត មុន​ចូល​ដល់​តង់​ទី​ពីរ​នាទី ៤៨ Leeds មាន​ឱកាស​វាយ​បក​បាន​មួយ​វិញ ដោយ​ការ​ស៊ុត​របស់ Stuart Dallas។

ប៉ុន្តែ​ការ​វាយ​សម្រុក​ហាក់​មិន​បញ្ចប់​ទៅ​បាន​ដោយ​ងាយៗ​នោះ​ទេ លុះ​រំលង​ជាង ២០ នាទី ខ្សែ​ប្រយុទ្ធ Jamies Vardy ក៏​ជួយ​ក្រុម​នាំ​មុខ ៣-១ មុន​បញ្ចប់​ដោយ​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​របស់ Tielemans មួយ​គ្រាប់​នៅ​នាទី ៩០+១៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT