• FFC បើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ

    ឧត្តរមានជ័យ៖ រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យ តេជោសែនសំរោង ខេត្តឧត្តរមានជ័យ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ។

    លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាលើជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំនេះ​ផង​ដែរ។

    ពិធីនេះប្រារព្ធឡើងដើម្បីបំផុសសកម្មភាពបាល់ទាត់ក្នុងស្រទាប់យុវជន ចូលរួមលេងកីឡាបាល់ទាត់ ដើម្បីសុខភាព កាត់បន្ថយភាពអសកម្មក្នុងសង្គម និងគ្រួសារ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព ជំនាញរបស់យុវជនមានទេពកោសល្យល្អៗ ដើម្បីចូលរួមក្នុងក្រុមជម្រើសជាតិតាមអាយុ ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។

    ការប្រកួតនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT