Kane បន្ត​រក​គ្រាប់​បាល់ ពេល​នេះ​ស្ថិតិ​ឡើង​នាំ​មុខ Lewandowski ហើយ​ប្រចាំ​លីគ​កំពូល​អឺរ៉ុប

នៅ​ក្របខ័ណ្ឌ​កំពូល​ក្នុង​តំបន់​អឺរ៉ុប​នា​រដូវ​កាល ២០២០/២១ កីឡាករ​របស់​ក្លឹប​មាន់​ខ្នាយ​មាស Spurs គឺ​ Harry Kane ហាក់​បន្ត​ធ្វើ​ព្យុះភ្លៀង​ឥត​ឈប់​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ដោយ​កាល​ពី​យប់​មិញ​ពេល​លេង​ប៉ះ Brighton គេ​បន្ត​រក​គ្រាប់​បាល់​ទៀត​ហើយ។

នៅ​ការ​បង្ហាញ​ខ្លួន ៧ ប្រកួត​ឲ្យ​ Spurs កីឡាករ​អង់គ្លេស​ចូលរួម​ក្នុង​ការ​គ្រាប់​បាល់​ទាំង ១៤ ដោយ​មាន ៦ គ្រាប់​និង Assist ៨ លើក ដែល​នេះ​រុញ​ឲ្យ​ឈ្មោះ​របស់​គេ​កំពុង​នាំ​មុខ​លើ Robert Lewandowski សម្រាប់​ការ​ធៀប​នៅ​លីគ​កំពូល​ទាំង ៥ ព្រោះ​កីឡាករ​ប៉ូឡូញ​ទើប​មាន​ចំណែក​រក​គ្រាប់​បាល់ Goal+Assist ចំនួន ១៣ ​ប៉ុណ្ណោះ (តែ​លេង​បាន ៦ ប្រកួត)។

Lewandowski ក៏​មាន​ឱកាស​តាម​ស្មើ​ឬ​ធ្វើ​ការ​នាំ​មុខ​វិញ ប្រសិន​ណា​នៅ​ប្រកួត​ពេល​ប៉ះ​ក្រុម​ខ្លាំង Dortmund នៅ​ចុង​សប្តាហ៍ គេ​អាច​មាន​ឱកាស​បង្កើត​គ្រាប់​បាល់។

គួរ​បញ្ជាក់​ថា Kane ជា Top Assist នៅ Premier League នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ដៃគូ​ជំនិត​របស់​គេ​គឺ Son Heung-min ជា Top Scorer៕ ប្រភព៖ OptaJoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT