មាន​តែ​កីឡាករ ២ រូប​ប៉ុណ្ណោះ​ក្នុង​លោក ដែល​ធ្លាប់​លើក ពាន PL/LaLiga និង Serie A ក្នុង​អាជីព

កីឡាករ​ផ្លាស់ប្តូរ​ទ្រនំ​ច្រើន រាប់​ថា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ ប៉ុន្តែ​មិនមែន​សុទ្ធ​តែ​រាល់​គ្នា​អាច​ទាញ​ភាព​ជោគជ័យ​ពី​ការ​ផ្លាស់ប្តូរ​នោះ​ទេ។ អ្នក​ខ្លះ​ធ្វើ​បាន​ដោយសារ​សមត្ថភាព​និង​ការ​ខិតខំ​ប្រឹងប្រែង​ពិតៗ រី​ឯ​អ្នក​ខ្លះ​ទៀត​ក៏​កើត​ចេញ​ពី​សំណាង​ផ្ទេរ​ទៅ​ជួន​ពេល​ដែល​ក្រុម​កំពុង​ជោគជ័យ​គ្រោង​នឹង​ឈ្នះ​ពាន​ក៏​មាន។

ជាក់ស្តែង​នៅ​លីគ​កំពូល​ទាំង ៣ ក្នុង​តំបន់​អឺរ៉ុប មាន Premier League, LaLiga និង Serie A តើ​អ្នក​គិត​ថា​កីឡាករ​រូប​ណា​ធ្លាប់​សម្រេច​ការ​លើក​ពាន​រង្វាន់​នៅ​ទី​នោះ​ក្នុង​អាជីព​របស់​ពួក​គេ?

ចម្លើយ៖ គឺ​មាន​ឈ្មោះ Cristiano Ronaldo និង Danilo ដោយ​ CR7 ធ្លាប់​ឈ្នះ​ពាន Premier League ជាមួយ Man Utd, LaLiga ជាមួយ Real Madrid និង Serie A ជាមួយ Juventus។ ខណៈ​ដែល Danilo លើក​ពាន Premier League ជាមួយ Man City ហើយ LaLiga ជាមួយ Real Madrid និង Serie A ជាមួយ Juventus៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT