Man Utd ធ្លាក់​ឈ្មោះ​ចូល​ក្នុង​កំណត់ត្រា​អាក្រក់ ខកខាន​កើត​មាន​តាំង​ពី​ជំនាន់ David Moyes

ក្លឹប​បិសាច​ក្រហម Man Utd បាន​រង​បរាជ័យ ១-០ ក្នុង​ទឹកដី​ខ្លួន​ឯង ក្រោម​ថ្វី​ជើង​របស់​កាំភ្លើង​ធំ Arsenal។ ការ​របូត​ពិន្ទុ​លើក​នេះ កំពុង​នឹង​រុញ​ឲ្យ​ឈ្មោះ​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ធ្លាក់​ដល់​លេខ​រៀង​ទី ១៥ ហើយ​ក្នុង​ក្របខ័ណ្ឌ Premier League។

៦ ប្រកួត​ដំបូង ក្លឹប​ឈ្នះ​តែ ២ ស្មើ ១ និង​ចាញ់ ៣ ប្រកួត មាន​ត្រឹម ៧ ពិន្ទុ ធៀប​នឹង​ក្រុម​នៅ​ចំណាត់ថ្នាក់ Top 4 មាន​ដល់ ១៣ ពិន្ទុ។

វា​បាន​រុញ​ឲ្យ United ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​ដែល​ក្រុម​លេង​អន់​បំផុត​សារ​ជា​ថ្មី រាប់​តាំង​ពី​ជំនាន់​លោក David Moyes ធ្លាប់​ដឹកនាំ​រយៈ​ពេល​ខ្លី​នៅ​រដូវ​កាល ២០១៣/១៤។ ជាមួយ​បិសាច Moyes ធ្លាប់​ដឹកនាំ​បាន ៥១ ប្រកួត ដោយ​ឈ្នះ ២៦ ស្មើ ១០ ​ចាញ់ ១៥។

បញ្ជាក់​ថា ទន្ទឹម​នឹង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នេះ កៅអី​របស់​លោក Ole ដែល​ជា​គ្រូ​បច្ចុប្បន្ន​ក៏​កំពុង​តែ​វឹកវរ​ខ្លាំង​ផង​ដែរ ខណៈ​ដែល​ប្រកួត​នា​ចុង​សប្តាហ៍​ដែល​ជា​ជុំ​បន្ទាប់​ពួក​គេ​ត្រូវ​ជួប​ក្រុម​ឡើង​ជើង Everton ថែម​ទៀត ប្រសិន​ណា​បន្ត​ចាញ់ នោះ​ប្រហែល​ជា​រង​ហានិភ័យ​ខ្ពស់​ហើយ​សម្រាប់​ការ​ចាកចេញ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT